ទំនាក់ទំនងរវាងសាច់រឿងនីមួយៗ ជាមួួយទំនៀមទម្លាប់របស់ខ្មែរ

Posted on Dec 25, 2017


ប្រែសម្រួលដោយៈ ថុង ម៉េងទាង​៖ ប្រភពនៃសាច់រឿងនីមួយៗដែលសម្តែងនៅល្ខោនសៀក កម្ពុជា ហ្វារ ត្រូវបានបង្កើតឡើងដោយមានបច្ចេកទេស សៀក ទំនាក់ទំនងទៅនឹងទំនៀមទម្លាប់របស់បងប្អូនខ្មែរ ការប្រៀបធៀប សង្គម អត្ថចរិក និងសមយ័កាល។

 

ចន្ទ័គ្រាស Eclipse

Phare, The Cambodian Circusចន្ទគ្រាសគឺនិយាយអំពីជំនឿបុរាណរបស់ខ្មែរ ហើយក៏បានធ្វើឲ្យជះឥទ្ធិពលពីមួយជំនាន់ទៅមួយជំនាន់។ ដូចជាស្នាមសាក់បុរាណលើដងខ្លួនរបស់សិល្បៈករ សំលៀកបំពាក់របស់ពួកគាត់ និងការបង្ហាញអត្តចរិករើសអើងចំពោះជនពិការនៅក្នុងរឿងចន្ទគ្រាសនេះផងដែរ។ ចំពោះការសាក់នៅលើដងខ្លួន គឺគេមានជំនឿថាវាអាចជួយជៀសពីជម្ងឺផ្សេងៗមកបៀតបៀន និងការពារខ្លួនពីមន្តអាគមផ្លូវងងឹត។​ ម្យ៉ាងវិញទៀត ប្រជាជនយើងពីមុន ប្រសិនបើមានជនពិការ គឺមានការរើសអើងពីសំណាក់អ្នកនៅក្នុងភូមិជាមួយគ្នា ឬមិត្តភក្ត្រ័ ព្រោះថាអ្នកខ្លះគាត់គិតថាអាចនាំឲ្យពួកគាត់ជួបសំណាងមិនល្អ រឺមានរឿងមិនល្អកើតឡើងក្នុងក្រុមគ្រួសារ ឬបង្កបញ្ហាដល់អ្នកនៅក្នុងភូមិដែលរស់នៅជិតគ្នាផងដែរ។ Photo by: Claude LE ROUX

 

Photo

សុខា Sokha

សុខាគឺជារឿងដែលឆ្លុះបញ្ចាំងអំពីប្រវត្តិសាស្ត្រខ្មែរ។ និមិត្តសញ្ញាជាច្រើននៅក្នុងសាច់រឿងបង្ហាញអំពីសមយ័កាល និងពេលវេលាដែលខិតខំជំនៈឧបសគ្គ ជាមួយក្តីសង្ឃឹម ហើយទីបំផុតក៏ទទួលបានភាពរីករាយសារជាថ្មីម្តងទៀត។ អ្វីដែលគួរឲ្យកក់សម្គាល់ជាងនេះទៀត ក៏មានសាមគ្គីភាពរវាងប្រជាជនខ្មែរ។ ទាំងនេះគឺជាចំណុចល្អដែលចេះជួយគ្នាទៅវិញទៅមកមិនថាពេលវេលាលំបាក ឬក៏ពេលសប្បាយរីករាយ។​ Photo by: Fenix Fotography

 

ដូចគ្នា តែខុសគ្នា Same Same but Different

គឺជារឿងដែលឆ្លុះបញ្ចាំងអំពីទម្លាប់នៃការរស់នៅប្រចាំថ្ងៃផ្សេងគ្នា រវាងប្រជាជនខ្មែរ និងភ្ញៀវមកពីបរទេសថ្មីៗ ដូចជាមានពេលមួយនៅពេលភ្លៀងធ្លាក់ម្តងៗ ពួកគាត់ដែលជាជនបរទេសប្រហែលគិតថាជាការរំខានពេលដែលធ្វើឧ្យទទឹកខ្លួន និងពិបាកធ្វើដំណើរ ប៉ុន្តែសម្រាប់ប្រជាជនខ្មែរនៅជនបទវិញ គឺជារឿងល្អនៅពេលមានទឹកគ្រប់គ្រាន់សម្រាប់ធ្វើការដាំដុះ ធ្វើស្រែចំការ ហើយពេលខ្លះខ្មែរយើងក៏មានទម្លាប់ត្រងទឹកភ្លៀងដើម្បីទុកប្រើប្រាស់ជាទឹកស្អាតសម្រាប់ហូប ឬបោកគក់ជាដើម។ ពួកគាត់ដែលជាជនបរទេសក៏មាន​ការងឿងឆ្ងល់ហេតុអ្វីក៏ពួកគាត់ នឹងបងប្អូនខ្មែរមានទម្លាប់ខុសគ្នា។ តែជាចុងក្រោយពួកគាត់ក៏បានស្វែងយល់ពីគ្នាទៅវិញទៅមកពីទម្លាប់ និងភាពផ្សេងៗ គ្នា។ Photo by: Régis Binard

 

ឥទ្ធិពល Influence

មានពេលខ្លះសង្គមពិតជាស្មុគស្មាញ នៅពេលមានការផ្លាស់ប្តូរអ្វីមួយ។ មនុស្សជាច្រើនរស់នៅក្នុងជីវភាពសាមញ្ញ ហើយមានទំនាក់ទំនងជាមួយធម្មជាតិ និងបរិយាការជុំវិញ។​ នៅពេលដែលមានអ្វីមកផ្លាស់ប្តូរភ្លាមៗមួយរំពេចនោះពិតជាធ្វើឧ្យភន្ត័ច្រលំថាអ្នកណាល្អ អ្នកណាអាក្រក់ជាមួយយើង។ តើអ្នកខ្លះដែលសម្តែងថាជាមនុស្សល្អតែដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬក៏ដើម្បីគោលបំណងអ្វីមួយតែប៉ុណ្ណោះ។ ចម្ងល់នេះបានកើតឡើងថាហេតុអ្វីបានទៅជាបែបនេះ ហើយចំលើយនឹងឆ្លើយតាមរយៈសាច់រឿងដែលឆ្លុះបញ្ចាំងអំពីចំណេះដឹង ស្ថានភាពសង្គម និងឥទ្ធិពលផ្សេងៗទៀត។​ Photo by: Scott​ Sharick

 

ព្រឺ Chills

ជំនឿរបស់ប្រជាជនកម្ពុជាដែលទាក់ទងទៅហ្នឹងរឿងខ្មោចនៅតែមាន ហើយពួកគាត់ក៏ចូលចិត្តនិយាយពីរឿងនេះដែរ។ ជំនឿទាំងនេះមានតាំងពីយូរណាស់ហើយហើយក៏បានក្លាយជាជំនឿមួយដែលជះឥទ្ធពលដល់ក្មេងៗជំនាន់ក្រោយទៀត។​ ពេលខ្លះពួកគេនិយាយរឿងខ្មោចដើម្បីបន្លាចគ្នាតែប៉ុណ្ណោះ។ ដោយមានការប្រារព្ធពិធីជាច្រឿនដែលទាក់ទងទៅហ្នឹងការបញ្ជូនព្រលឹងអ្នកដែលស្លាប់ទៅឲ្យកាន់សុគតិភព និងបានឆាប់ទៅចាប់ជាតិសាជាថ្មី។ អ្នកខ្លះក៏ជឿថា បើមិនបានប្រារព្ធពិធីនៅពេលដែលពួកគាត់ស្លាប់នោះទេ ពួកគាត់នឹងមិនបានទៅចាប់ជាតិហើយព្រលឹងនឹងវិលវល់នៅកន្លែងដែលគាត់បានស្លាប់នោះ។ Photo by: Scott​ Sharick